ឯកឧត្តម ឡោក ឆាយ អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំស្តីពីការងារពាក់ព័ន្ធកិច្ចការសង្គម នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា
នារសៀលថ្ងៃអង្គារ ១៣រោច ខែផល្គុន ឆ្នាំច សំរឹទ្ធិស័ក ព.ស.២៥៦២ ត្រូវនឹងថ្ងៃទី០២ ខែមេសា ឆ្នាំ២០១៩ ឯកឧត្តម ឡោក ឆាយ អគ្គលេខាធិការរងព្រឹទ្ធសភា អញ្ជើញជាអធិបតីភាពក្នុងកិច្ចប្រជុំស្តីពីការងារពាក់ព័ន្ធកិច្ចការសង្គម នៃអគ្គលេខាធិការដ្ឋានព្រឹទ្ធសភា និងការផ្តល់របាយការណ៍ នៃការអនុវត្តការងារជារៀងរាល់ខែរបស់អង្គភាពពាក់ព័ន្ធការងារសង្គម នៅសាលប្រជុំពិសេស វិមានព្រឹទ្ធសភា ។